ទីបំផុត! លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត សែនព្រេនតិចតួចប៉ុណ្ណោះ នៅថ្ងៃនេះ!

(កម្សាន្ត) ៖ ប្រិយមិត្តទស្សនិកជនប្រាកដជាបានដឹងនូវចំណងស្នេហាផ្អែមល្ហែមរវាង អតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិ ស៊ន សៀវម៉ី ជាមួយនឹងគួស្នេហ៍ ដែលបច្ចុប្បន្នមានងារជាលោកជំទាវ បន្ទាប់ពីបានទទួលតំណែងជាជំនួយការផ្ទាល់ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ ដោយសារវិបត្តិកូវីដ-១៩ ផ្ទុះឡើងជាថ្មី ដែលហៅកាត់ថា ព្រឹត្តិការ២០កុម្ភៈ នៅថ្ងៃនេះដែរលោកជំទាវបានសម្រេចចិត្តធ្វើការសែនព្រេនក្នុងលក្ខណៈតិចតួចធម្មតា ជាមួយគូដណ្តឹង លោក កែវ ដេវីត។

ជាក់ស្តែង គេសង្កេតឃើញថា ពិធីសែនព្រេនរបស់លោក ជំទាវ ស៊ន សៀវម៉ី និង គូដណ្តឹង គឺត្រូវបានធ្វើឡើងត្រឹមតែអញ្ជើញ បងប្អូន ញាតិមិត្ត ស្និទ្ធស្នាលទាំងប៉ុន្មាននាក់ប៉ុណ្ណោះ និង រង់ចាំឱកាសដែលអំណោយផល នឹងប្រារព្ធធ្វើពិធីធំដុំផ្លូវការ ដែលអនុលោមស្របតាមប្រណីទំនៀមទំលាប់ខ្មែរ ក្រោមហេតុផលថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងរងការរីករាលពីជម្ងឺកូវីដ១៩ ក្នុងសហគមន៍។

ទោះបីជាការពិធីមង្គលរបស់លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹង ធ្វើឡើងក្នុងលក្ខណៈធម្មតា មិនអាចអញ្ជើញភ្ញៀវមកបានច្រើនកុះករក៏ដោយ តែគេសង្កេតឃើញថា មានមហាជនជាច្រើនបានផ្ញើសារជូនពរដល់គូស្វាមីភរិយាទាំងពីរ ទទួលបានសុភមង្គល និង កាន់តែផ្អែមល្ហែមនឹងគ្នារហូតទៅ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សម្រួលដោយ ៖ ឡាយ កុល