ទិន្នផល​អំបិល​ឆ្នាំ​ ២០០០ ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុកឆ្នាំនេះ!

(ភ្នំពេញ) ៖ លោក សុខ គឹមជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត បាន​ប្រាប់​ថា អាកាសធាតុ​អំណោយផល​បានធ្វើឱ្យ​ការផលិត​អំបិល​ក្នុង​ខេត្តកំពតកែប​ទទួល​បាន​ផល​ខ្ពស់​រហូតដល់​ប្រហែល ៨៤ ០០០ ​តោន កាលពី​ឆ្នាំមុន​។

ទិន្នផល​អំបិល​ដែល​ប្រមូលបាន​ជាង ៨៤ ០០០ តោន​ ក្នុង​ឆ្នាំ​ ២០២០ បានធ្វើឱ្យ​កម្ពុជា​ចៀស​ផុតពី​កង្វះ​អំបិល​ប្រើប្រាស់​ក្នុងស្រុក​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក​។

លោក​បន្ថែមថា កាលពី​ឆ្នាំមុន​ការប្រមូល​ផល​ក៏មាន​រយៈពេល​យូរ​ផងដែរ ដោយ​កសិករ​អាច​ប្រមូលផល​ចាប់​ខែមករា ដល់​ខែសីហា ខណៈ​ធម្មតា ការប្រមូល​ផល​គឺ​ត្រូវ​បញ្ចប់​ត្រឹម​ខែឧសភា​។

លោក​និយាយថា​៖ «​អំបិលឆ្នាំមុនយើង​លក់​ចេញ​ជិត​អស់ហើយ​ គឺ​នៅសល់​ក្នុង​ស្តុក​ប្រមាណ​ ១ ​ម៉ឺន​តោន​ប៉ុណ្ណោះ​»​។

លោកបានបន្ថែម​ទៀតថា អំបិល​ឆ្នាំមុន​មានតម្លៃ​ចន្លោះ​ពី ៨ ០០០ ​រៀល ​ទៅដល់ ១២ ០០០ ​រៀល ​ក្នុង​ ១ ​បាវ ៥០ គីឡូក្រាម​។ លោក​បាន​លើកឡើង​ថា​៖ «​យើង​មិន​ប្រឈម​នឹង​កង្វះ​អំបិល​ទេ ដោយ​ទិន្នផល​នេះ គឺ​យើង​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​»​។

កញ្ញា ថូង ធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ថូងត្រេឌីង ឯ.ក ដែលជា​ក្រុមហ៊ុន​កែច្នៃ​អំបិល​កំពតកែប​បាន​និយាយថា ក្រុមហ៊ុន​បាន​នាំចេញ​អំបិល​ទៅ​ទីផ្សារ​អន្តរជាតិ រួមមាន​បារាំង ជប៉ុន កាណាដា អង់គ្លេស ស្វ៊ីស និង​សាធារណរដ្ឋ​ឆែក ហើយ​ក្រុមហ៊ុន​ក៏​កែច្នៃ​ផ្គត់ផ្គង់​ក្នុងស្រុក​ផងដែរ​។

កញ្ញា​បានឱ្យ​ដឹងថា សព្វថ្ងៃ ក្រុមហ៊ុន​របស់​កញ្ញា​បាន​ចុះ​កិច្ចសន្យា​ទិញ​លក់​ជាមួយ​កសិករ​ផលិត​ចំនួន ២៧ ដោយ​រំពឹងថា​ពួកគេ​នឹង​អាច​ផលិត​អំបិល​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ប្រមាណ ២ ម៉ឺន​តោន​។ កញ្ញា​អះអាង​ថា​៖ «​យើង​កំពុងធ្វើការ​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង ហើយ​ចរចា​ជាមួយ​ណ្តា​ប្រទេស​ផ្សេងទៀត​»​។

កាលពី​ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ​ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូលផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១ ​ឆ្នាំៗ​បាន​ជាង ១០ ម៉ឺន​តោន​។ ទោះជា​យ៉ាងណា​ទិន្នផល​នេះ​បាន​ធ្លាក់ចុះ ៣ ​ឆ្នាំ​ជាប់​គ្នា​វិញ​ (២០១៧, ២០១៨ និង​ឆ្នាំ​​ ២០១៨)​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​បង្ហាញថា​កាលពី​ឆ្នាំ ២០១៩ ដោយសារ​ខ្វះ​អំបិល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​សហគមន៍​នាំចូល​អំបិល ៣០ ០០០ ​តោន ប៉ុន្តែ​ជាក់ស្តែង​កម្ពុជា​បាន​នាំចូល​ប្រហែល ១ ​ម៉ឺន​តោន​ប៉ុណ្ណោះ ដោយសារ​កម្ពុជា​អាច​ផលិត​អំបិល​បាន​នៅ​ដើមឆ្នាំ​មុន​។ ​នេះ​បើតាម​លោក គឹមជឿន​។

របាយការណ៍​នេះ​បង្ហាញថា ការផលិត​អំបិល​ក្នុង​ខេត្ត​ទាំង ២ ស្ថិត​លើ​ផ្ទៃដី​ប្រមាណ​ ៤ ៧៤៨ ហិកតា ដោយ​ត្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ៥ ០០០ នាក់ កាលពី​ឆ្នាំមុន​។ បើ​អាកាសធាតុ​ល្អ​ក្នុង ១ ហិកតា គេ​អាច​ផលិត​អំបិល​បាន​ប្រហែល ២០ តោន ​ក្នុង​រយៈពេល​ ១ឆ្នាំ​៕ម៉េចហើយ? ស្រែអំបិលខេត្តកំពត រលំ រលាយ មែនអត់? – Koh Santepheap Daily៤ ខែ ដើមឆ្នាំ ២០២០ កម្ពុជា ផលិត អំបិល បាន ជាង ១២ ម៉ឺន តោន លើសពី តម្រូវការ  ក្នុងស្រុកផ្ការអំបិលខេត្ដកំពត និង កែប កំពុងតែមានទីផ្សារ ចំណែកតម្លៃវិញ ក៏បានថ្លៃ  គ្រាន់បើ - We TV Cambodiaសម្រួលដោយ ៖ ឡាយ កុល