ក្រោយលោក សុខ ឥសាន្ដ អ្នកនាំពាក្យ និយាយថាការកាត់ដីឲ្យយួន៤០សង់ផ្ទះមិនមែនជាអំពើ ក្បត់ជាតិស្រាប់តែបុរសម្នាក់ចេញមកប្រតិកម្មខ្លាំងៗថា…

(ភ្នំពេញ) ៖ ថ្មីៗនេះបងប្អូនប្រាកដជាបានជ្រាបរួចមកហើយថា រដ្ឋាភិបាលបានសម្រេចដីកាត់ដីឲ្យជនជាតិវៀតណាមចំនួន៤០ហិចតា សម្រាប់ជនជាតិវៀតណាមដែលធ្លាប់តែរស់នៅលើទឹកឲ្យមកសង់ទីសំនៅលើគោកនេះវិញ។ ក្រោយមានសេចក្ដីសម្រេចនេះរួចមកប្រជាជាតិកម្ពុជាទាំងមូលសម្ដែងការមិនពេញចិត្ត និងបានបញ្ចេញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហូរហែទៀតផង។

ជាក់ស្ដែងមានគណនីឈ្មោះ​(អ៊ួន វណ្ណៈ) បានសសរសេររៀបរាប់ថា “មាត្រា៤៤០ បុគ្គលឬជនណាដែលហ៊ានកាត់ដីមួយផ្នែកឬទាំងស្រុងអោយជនបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធធនាគាអស់មួយជីវិត(ជាទោសក្បត់ជាតិ) 👈”។

ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋរងចាំមើលទាំងអស់គ្នាថា បញ្ហាមួយនេះរដ្ឋាភិបាលនឹងដោះស្រាយយ៉ាងណា៕

សម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ