កងទ័ពបារាំង ១៣ នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រក្នុងប្រទេសម៉ាលី

(ម៉ាលី) ៖ មន្រ្តីរបស់ប្រទេសម្នាក់បានឲ្យដឹងថាទាហានបារាំង ១៣ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងក្រុមជីហាដនៅក្នុងប្រទេសម៉ាលី កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ។

គួរបញ្ជាក់ថាប្រទេសម៉ាលីបានទទួលរងវាយប្រហារគ្នាចាប់តាំងពីឆ្នាំ ២០១២ រវាងក្រុមសកម្មប្រយុទ្ធឥស្លាមនិយមកាន់កាប់ភាគខាងជើងនៃប្រទេសម៉ាលី ទល់ជាមួយនឹងក្រុមកងទ័ពបារាំងដែលជួយដល់រដ្ឋាភិបាលម៉ាលី យ៉ាងណាមិញដោយមានជំនួយពីបារាំងកងទ័ពម៉ាលីបានកាន់កាប់ទឹកដីនេះឡើងវិញ។

Emmanuel Macron

ទោះជាយ៉ាងណាក៏ដោយអសន្តិសុខនៅទីនោះនៅតែបន្តហើយអំពើហឹង្សាបានរាលដាលដល់ប្រទេសដទៃទៀតនៅក្នុងតំបន់។ កាលពីដើមខែនេះដែរ ទាហានបារាំងម្នាក់ទៀតឈ្មោះ Briganier Ronan Pointeau ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រឿងបំផ្ទុះមួយក្បែរយានយន្តរបស់ខ្លួន ៕

ដោយ ៖ SK

ប្រភព ៖ BBC