គួរឱ្យអាណិតណាស់! យាយៗដើរទៅវត្តថ្ងៃសីលបែរជា ត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ និងស្រាល

(ភ្នំពេញ) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារម៉ូតូបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកតាយាយកំពុងដើរទៅវត(ថ្ងៃសីល) បណ្ដាលឱ្យរបួសធ្ងន់។ ហេតុការណ៍នេះកាលពីម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩ ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។យោងតាមប្រភពពីលោកតាម្នាក់ដែលស្ថិតក្នុងហេតុការណ៍បានឲ្យដឹងថា រូបគាត់ និងយាយៗជាច្រើននាក់ទៀតកំពុងដើរតាមផ្លូវឆ្ពោះទៅវត្តចាក់អង្រែដែលចំជាថ្ងៃសីល ហើយពួកគាត់ដើរនៅគៀនចិញ្ចើមផ្លូវទៀតបែរជាត្រូវម៉ូតូម៉ាកស្កុបពីស្លាកលេខ ភ្នំពេញ 1CD – 3171 បុកពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យយាយម្នាក់របួសធ្ងន់ និងប៉ុន្មាននាក់ទៀតរបួសស្រាល។ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ 

ភ្លាមៗនោះនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនម្ចាស់ម៉ូតូ រួមទាំងវត្ថុតាងទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

សម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ