ព្រះអើយមិនធ្លាប់មានទេ!!!បុរសម្នាក់ត្រូវក្រុមគ្រួសារដាក់ច្រវាក់ជើងក្នុងព្រៃអស់រយៈពេលជាង១០ ឆ្នាំ នៅស្រុកខ្សាច់កណ្ដាល

(កណ្ដាល) ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល ពាក់ព័ន្ធករណីមាន លោកតាវ័យចំណាស់ម្នាក់ត្រូវបានគេចងជាប់ដើមឈើជាង ១០ ឆ្នាំ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា « Poch Sua » បានផុសនូវវីដេអូ និងរូបថតប៉ុន្មានសន្លឹកកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២ និង២០ រសៀល ដោយបានសរសេរថា៖ «ថ្វីបើគាត់សតិមិនគ្រប់តែគាត់ក៏ជាមនុស្សដែរ។
បុរសម្នាក់ត្រូវជាប់ច្រវាក់ជើងនៅក្នុងចំការព្រៃជាង10ឆ្នាំមកហើយ សូមសម្តេចឯកឧត្តមមេត្តាជួយរកដំណោះស្រាយដើម្បីជួយដល់គាត់ផងបាទ ​ភូមិអន្លង់​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល​»។

បើស្ដាប់តាមការរៀបរាប់របស់បុរសក្នុងវីដេអូ បង្ហោះលើហ្វេសប៊ុកខាងលើនេះឃើញថា លោកតាដែលត្រូវបានបងប្អូនដាក់ច្រវាក់នោះ មានសតិមិនល្អ ហើយមិនដឹងថាមានមូលហេតុ ពិតប្រាកដអ្វី ដែលឈានដល់ការដាក់ច្រវាក់ជាងទាំងសងខាងចំពោះរូបគាត់ បែបនោះដែរ ប៉ុន្ដែសម្រាប់អាហារហូបចុក ត្រូវបានបងប្អូនយកមកឱ្យ។

បន្ទាប់ពីបង្ហោះសារបែបនេះមិនបានប៉ុន្មាននាទីផង ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមបញ្ចេញមតិយោបល់ និងចែករំលែកសារនោះជាច្រើន ដោយមហាជនខ្លះបានលើកឡើងថា នៅក្រោមខ្យល់ព្យុះភ្លៀង មូសខាំ អាហារមិនគ្រប់គ្រាន់ អស់រយៈពេលដ៏យូរ ជាង១០ឆ្នាំ ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ប៉ុន្ដែសំណាងណាស់ដែលគាត់មិនបាត់បង់ជីវិតនោះ។

មកទល់ពេលនេះ លោកតាដែលត្រូវបានគេប្រទះឃើញជើងជាប់ច្រវាក់នៅកណ្ដាលចំការព្រៃនោះ ត្រូវបាននគរបាល​ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ សហការជាមួយប្រជាពលរដ្ឋ ​រំដោះបានហើយ៕

នគរបាល​ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ កំពុង​ធ្វើ​ការ​រំដោះបុរសដែលជាប់ច្រវ៉ាក់អស់រយះពេលជាង10ឆ្នាំស្ថិតនៅ​ភូមិ​អន្លង់​ឃុំ​ព្រែក​តា​មាក់​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល! សូម​អរគុណ​ដល់​សម្បុរស​ជនដែលបានចូលរួមក៌សាងបន្ទប់សមរម្យដល់រូបគាត់បានស្នាក់នៅ! 22-11-2019

Geplaatst door Poch Sua op Vrijdag 22 november 2019

ដោយ ៖ SK