នោះ! លោក ពេជ្រ ស្រស់ សម្ដែងការមិនពេញចិត្ត និងប្រតិកម្មខ្លាំងៗទៅ អាចារ្យ ធំ លើកនេះ ដូចជាដើរហួសនៃបន្ទាត់ក្រហមសីលធម៌ពេកហើយ!

ភ្នំពេញ) ៖ បន្ទាប់ពីមានរឿងក្ដៅគគុក ចម្រូងចម្រាសទាក់ទងនឹងអាចារ្យធំ និងព្រះតេជគុណ សាន សុជា រួចមកស្រាប់តែ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានការមិនពេញចិត្ត និងចេញមកប្រតិកម្មទៅលើអាចារ្យ ធំវិញទៀតផង។

ជាក់ស្ដែងនៅក្នុងផេកផ្លូវការរបស់លោក (Pich Sros – ពេជ្រ ស្រស់) បានរៀបរាប់ថា ”ដើមឡើយខ្ញុំមិនចង់និយាយទេ ប៉ុន្តែ
លើកនេះអាចារ្យធំ ដូចជាដើរហួសនៃបន្ទាត់ក្រហមសីលធម៌ពេកហើយ បើអាចារ្យធំរិះគន់លើអ្នកមានគំនិតផ្ទុយ
អំពីការថែរក្សាទំនៀមទំលាប់គ្រប់គ្នាគឺខ្ញុំគាំទ្រប៉ុន្តែការដែលប្រើពាក្យមិនសមរម្យលើព្រះសង្ឃគឺខ្ញុំមិនពេញចិត្តទាល់តែសោះ ជាពិសេសពាក្យពេចន៍លើគុណម្ចាស់សាន សុជាតែម្តង..។តាមព្រះពុទ្ធសាសនាគឺព្រះអង្គមិនឲ្យយក

ទីខាងក្រៅធ្វើជាទីពឹងនោះទេ គឺព្រះអង្គឲ្យយកខ្លួនឯងជាទីពឹង និងអំពើល្អព្រមទាំងព្រះធម៌ដើម្បីធ្វើជាយាន្តដើម្បី

ឆ្ពោះទៅរំលត់ទុក្ខ ប៉ុន្តែការជឿលើអ្វីមួយក៏ព្រះពុទ្ធមិនបានហាមឃាត់ដែរ ក៏ប៉ុន្តែព្រះអង្គឲ្យជឿប្រកបទៅដោយ

បញ្ញាទើបបានសុខដល់ខ្លួនក្នុងន័យនេះ ខ្ញុំសូមឲ្យលោកអាចារ្យធំសុំទោសព្រះតេជគុណ សាន សុជាដោយស្មារតីទទួលខុសត្រូវ ដើម្បីទុកជាការគោរពដល់ព្រះសង្ឃ និងបញ្ចប់ការត្មះតិះដៀលព្រះសង្ឃ

ទាំងខ្លួនមិនយល់ពីព្រះសង្ឃច្បាស់។បញ្ជាក់ ទោះបីជាអាចារ្យធំមានចេតនា

ឬអចេតនាក្នុងការប្រមាថព្រះអង្គ សាន សុជា ក៏ដោយគឺអាចារ្យធំត្រូវតែសុំទោសព្រះអង្គជាដាច់ខាត ដោយសារការប្រមាថនោះមានភ្ជាប់រូបព្រះអង្គសានសុជាដូច្នេះកម្មបានសាងលើព្រះអង្គរួចទៅហើយដែរ។

ពេជ្រ ស្រស់ ២៥/១១/២០១៩”៕

ប្រភព ៖ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

​សម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ