បើករថយន្ដល្បឿនលឿននៅផ្លូវបំបែកជាបួនបួងចង្កូតមិនទាន់ក្រឡាប់ ធ្លាក់ក្នុងប្រឡាយបណ្ដាលឲ្យបុរសពីរនាក់ស្លាប់យ៉ាងអាណោចអាធម៍

(ឧត្តរមានជ័យ) ៖ កាលពីថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវបំបែកជា៤ ភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយក្រឡាប់រថយន្ត ធ្លាក់ចូលក្នុងទឹកប្រឡាយបណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់រួមនឹងបុរសម្នាក់ទៀងជាអ្នករួមដំណើរបើករថយន្ដម៉ាក Nissan ល្បឿនលឿននៅផ្លូវបំបែកជាបួន បួងចង្កូតមិនទាន់ក្រឡាប់ធ្លាក់ក្នុងប្រឡាយបណ្ដាលឲ្យបុរសទាំងពីរគៀបស្លាប់ក្នុងរថយន្ដភ្លាមៗតែម្ដងៗ។ ក្រោយកើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរកាត់នោះបាន់ជួយស្រង់សពជនរងគ្រោះទាំងពីរមកលើគោកដើម្បីរងចាំក្នុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ