ចាក់ចំសាំងយន្ដហោះទេដឹង! បើករថយន្ដក្នុងល្បឿនលឿនផ្លោងទៅ ទំលើក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងរំភើយ

(ភ្នំពេញ) ៖ កាលពីម៉ោង៩៖៥០នាទី នៅគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្ដព្រូសបុកជាមួយថ្មពុះចែកទ្រូងផ្លូវថបណ្ដាលឲ្យរងការខូ​ចខាតយ៉ាងដំណំ។ 

យោងតាមប្រភពពីប្រជាពលដរដ្ឋបានឲ្យដឹងថា រថយន្ដបង្កខាងលើម៉ាកព្រូសពណ៍ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 2BD – 0273 សង្ស័យតៃកុងស្រវឹងបើកបរក្នុងល្បឿនលឿន ជ្រុទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវពេលទំហឹងបណ្ដាលឲ្យរថយន្ដបែកក្រឡេកង់ខាងស្ដាំ និងកញ្ចក់ផ្នែកខាងឆ្វេងបែកខ្ទេច ហើយរថយន្ដលើងគងលើក្បាលនាគទៀតផង។ ប្រភពដដែលបន្តថា ម្ចាស់រថយន្ដខាងលើនេះគឺជាអ្នករត់តាក់ស៊ីព្រោះក្នុងរថយន្ដបានរកឃើញនាមប័ណ្ឌជាច្រើនផងដែរ។ បន្ទាប់ពីហេតុការណ៍នេះម្ចាស់រថយន្ដគេចខ្លួនបាត់ស្រមោល។

ភ្លាមៗនោះសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ២បានដល់ទីតាំង វាស់វែងនិងទាក់ទងទៅខាងសាលាក្រុងរាជធានីភ្នំពេញដើម្បីស្ទូចយករថយន្ដទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ ៖ វិនិច្ឆ័យ ជ័យ