ឪពុកម្តាយ ដែលរងគ្រោះ ដោយម្សៅទឹកដោះគោម៉ាក «Nutrilatt» ត្រូវបានជួបប្រជុំមួយមន្រ្តីជំនាញ​ ដើម្បី…

(ភ្នំពេញ) ៖ កាលពីថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ  បន្ទាប់ពីបានទទួលពាក្យបណ្ដឹង តាមរយៈបណ្ដាញសង្គម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាន រៀបចំកិច្ចប្រជុំ រវាងអគ្គនាយក ក.ប.ប. នឹងមាតាបិតាកុមារ ដែលរងគ្រោះពីការបំបៅកូនដោយ ម្សៅ ទឹកដោះគោម៉ាក «Nutrilatt»។

កិច្ចប្រជុំក្រោមការ សម្របសម្រួលផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។

នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក ក.ប.ប.

ទឹកដោះម៉ាក់នេះ ត្រូវបានអាណាព្យាបាលលើកឡើងថា ប៉ះពាល់សុខភាព ដល់កូនតូចៗរបស់ពួកគេ ដែលផឹកទៅមានអាការៈស្លេកស្លាងខ្លាំង មិនដូចក្មេងទូទៅ។

ទឹកដោះប្រភេទ ឃើញមានការផ្សាយពាណិជ្ជកម្ម តាមបណ្តាញសង្គមដោយក្រុមតារាល្បី ដើម្បីទាក់ទាញអតិថិជន៕

សម្រួលដោយ ៖ ឡាយ កុល