រន្ធត់ណាស់!! ជនអនាថាម្នាក់ត្រូវរថភ្លើង កិនដាច់ក្បាលស្លាប់យ៉ាង…

(បន្ទាយមានជ័យ) ៖ នាព្រឹក ថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៨៖៤០នាទី មានករណីរថភ្លើងកិនបុរសម្នាក់ដាច់ក្បាល(ស្លាប់)ភ្លាមនៅកន្លែងកើតហេតុ រហូតដល់ពេលនេះនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។យោងតាមប្រភពពីប្រជាពលរដ្ឋប្រាប់ថា ទីតាំងនៃគ្រោះថ្នាក់ខាងលើស្ថិតនៅ ភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សូមជួុយshareរកសាច់ញាតិផង ពេលនេះសពត្រូវបានសមត្ថកិច្ចប្រមូលយកទៅវត្តពោធ៌រៀង។សាកសពគឺជាជនអនាថា ក្នុងនោះផងដែរ លោក ឡេង វ៉ាន់ថន សមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី បានចូលរួុមជួុយចេញថ្លៃសម្រាប់ជូនដល់លោកអាចារ្យចាត់ចែង ធ្វើបុណ្យតាមប្រពៃណីផងដែរ៕

អត្ថបទ ៖ វិនិច្ឆ័យ ជ័យ