ក្ដៅៗ!!!ខណៈនេះមានករណីបាក់ដែកហាមរថយន្តធំមិនឲ្យឆ្លងកាត់ចំបុរសចំណាស់ជនជាតិម្នាក់ស្លាប់យ៉ាងអាណោចអាធម!

(ភ្នំពេញ) ៖ ខណៈនេះមានករណីបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររបាដែកសម្រាប់បាំងហាមឃាត់ពុំឲ្យរថយន្តធំៗឆ្លងកាត់ផ្លូវធ្លាក់សង្កត់ស្លាប់ នៅវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅកាច់ជ្រុងផ្លូវ២០៩ និងផ្លូវ៤៣០ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បុរសចំណាស់ជាជនរងគ្រោះមាន LI XI HUO អាយុ៧០ឆ្នាំ ជាជនជាតិចិន ជិះម៉ូតូធូដេពណ៌ទឹកប្រាក់ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

អត្ថបទ៖ សីហា