មិនដឹងខូចចិត្តរឿងអីបុរសម្នាក់ឡើងទៅចង.កសម្លាប់ខ្លួននៅលើដើមឈើខាងមុខមន្ទីរពេទ្យព្រះកេតុមាលា

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង៣៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅលើដើមឈើ ស្លាប់យ៉ាងអាណោចអធម្ម នៅមុខមន្ទីរពេទ្យព្រះកេតុមាលា បង្កការភ្ញាក់ផ្អើល តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវ៨៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញញណម្នាក់ អាយុប្រមាណជាជាង៤០ឆ្នាំ ដើរចុះដើរឡើងពីបីថ្ងៃហើយ នៅកន្លែងកើតហេតុ លុះមកដល់ថ្ងៃកើតហេតុខាងលើ មិនដឹងថាគាត់មានវិបត្តិអ្វី គាត់បានយកខ្សែចង.ករួចជាស្រាច រួចក៏រត់សំដៅឡើងលើដើមឈើភ្លាមៗ ក៏បានក្មេងពីរទៅបីនាក់ឃាត់ដែរតែមិនឈ្នះ ហើយក៏ឡើងបានសម្រេចដល់ពាក់កណ្ដាលដើនឈើ រួចយកខ្សែចង.កជាប់និងមែកឈើ រួចទំលាក់ខ្លួនស្លាប់មួយរំពេក បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែការចង.កសម្លាប់ខ្លួនពិតមែន សមត្ថកិច្ចបន្តថា សពជនរងគ្រោះនិងស្វែងរកសាច់ញាតិ ដើម្បីប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុឈានទៅធ្វើអត្តឃាតនោះឡើយ៕