មុននេះមានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងម្ដុំក្បែរផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

(ព្រះសីហនុ) ៖ មានករណីអគ្គិភយ័ដែលឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩៖០០យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នា២០១៩ នេះ ។

ករណីឆាបឆេះនេះសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ជាច្រើនគ្រឿងដើម្បីអន្តរាគមន៍ពន្លត់ ជិតរលត់វិញហើយ គិតមកត្រឹមម៉ោងជាង១០យប់ថ្ងៃ១វិច្ឆិកា២០១៩ដដែលនេះ ។

បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនេះ ជាផ្ទះលក់គ្រឿងសំណង់ ហើយថាការឆាបឆេះជាអគ្គិភយ័នេះគឺឆេះសម្ភារៈផ្សេងៗមានដូចជាខ្សែភ្លើងជាដើមក្នុងផ្ទះនោះ។ គេនៅមិនទាន់ដឹងថា នៅខាងក្នុងមានមនុស្សជាប់ក្នុងនោះឬអត់ទេ សមត្ថកិច្ចកំពុងពិនិត្យរកមើល ៕