សូមប្រយ័ត្ន! បុរសម្នាក់ស្លាប់ដោយសារសាកថ្មទូរសព្ទ័បណ្ដើរ ដាក់កាសស្ដាប់ទូរសព្ទ័បណ្ដើរ…

(សៀមរាប) ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសជាជាងកាត់កញ្ចក់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារ សាកថ្មទូរស័ព្ទចោល រួចហើយដាក់ខ្សែកាស់ដេកស្តាប់បទចម្រៀងលង់លក់ បណ្តាលឲ្យឆក់ស្លាប់។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីដោតភ្លើងសាកថ្មទូរស័ព្ទម៉ាកវីវ៉ូ(vivo)ទុកចោលបណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅលើគ្រែក្នុងបន្ទប់ក្រោយផ្ទះ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផន់ កក្កដា ភេទប្រុស អាយុ១៩ ឆ្នាំ មានស្រុកកំណើតនៅ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង។

មុខរបរកូនជាងធ្វើកញ្ចក់បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលឱ្យស្លាប់ជនរងគ្រោះបានសាកថ្មទូរសព្ទ័ ហើយយកកាសស្តាប់ត្រចៀកដោតនឹងទូរសព្ទបណ្តាលឱ្យឆក់ស្លាប់ សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារឆក់ទូរស័ព្ទពិតប្រាកដមែន។

សមត្ថកិច្ច បានសំណូមពរឲ្យអ្នកប្រើប្រាស់ទូរស័ព្ទទំនើបៗទាំងអស់ មេត្តាកុំសាកថ្មបណ្តើរចុចលេងបណ្តើរព្រោះអាចនាំឱ្យគ្រោះថ្នាក់ជាយថាហេតុ ដល់អាយុជីវិតដូចករណីនេះអញ្ចឹង៕

អត្ថបទ ៖ វិនិច្ឆ័យ ជ័យ